ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដំណាក់កាលទី៤ កាលពីថ្ងៃសៅរ៍ ដោយបានប្រគល់មនុស្សបីនាក់ទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅទីក្រុងហ្កាហ្សា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
កាលពីថ្ងៃសៅរ៍ ចំណាប់ខ្មាំងពីរនាក់ ជនជាតិអ៊ីស្រាអែល សញ្ជាតបារាំងឈ្មោះ Ofer Calderon អាយុ ៥៤ ឆ្នាំ និងជនស៊ីវិលអ៊ីស្រាអែលអាយុ ៣៥ឆ្នាំ Yarden Bibas ត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហមនៅទីក្រុង Khan Younis ភាគខាងត្បូង។ ចំណាប់ខ្មាំងទី៣ មានសញ្ជាតិអ៊ីស្រាអែល ផង និងសញ្ជាតអាមេរិកផង អាយុ៦៥ឆ្នាំ Keith Siegel ត្រូវបានដោះលែងនៅកំពង់ផែមួយក្នុងទីក្រុង ហ្កាហ្សា ដែលក្លាយជាការប្រគល់ពេញលេញនៃចំណាប់ខ្មាំងអ៊ីស្រាអែលទាំងបី។
ចំណាប់ខ្មាំង ឈ្មោះ Siegel ត្រូវបានក្រុមហាម៉ាស នាំចូលទៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ជាមួយប្រពន្ធរបស់លោកឈ្មោះ Aviva កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ តែភរិយារបស់លោក ត្រូវបានដោះលែងកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ ។
ការដោះលែងដែលធ្វើឡើងជាផ្នែកមួយនៃដំណាក់កាលពី៤ ក្រោមដំណាក់កាលទីមួយនៃការដោះដូរអ្នកទោស និងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានផ្អាករយៈពេល ១៥ ខែនៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ត្រូវបានសម្របសម្រួលជាមួយក្រុមអ្នកសម្របសម្រួលអន្តរជាតិដើម្បីធានាបាននូវការប្រគល់មនុស្សប្រកបដោយសុវត្ថិភាព៕
Leave a Reply