ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់កាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលដោយបញ្ចប់ការដោះដូររចុងក្រោយ បើទោះបីជាមានការបារម្ភថាកិច្ចព្រមព្រៀងបទឈប់បាញ់ ជិតដួលរលំក៏ដោយ។
អ្នកសារព័ត៌មាន AFP ម្នាក់បានមើលឃើញក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស ដើរដង្ហែក្បួនចំណាប់ខ្មាំងនៅលើឆាកមួយក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃដែនដីហ្កាហ្សា។
ជនជាតិអ៊ីស្រាអែលសញ្ជាតិអាមេរិក Sagui Dekel-Chen អ៊ីស្រាអែលមានសញ្ជាតិរុស្ស៊ី Sasha Trupanov និងជនជាតិអ៊ីស្រាអែលមានសញ្ជាតិអាហ្សង់ទីន Yair Horn ត្រូវបានធ្វើឡើងទន្ទឹមនឹងសេចក្តីថ្លែងការណ៍ប្រកាសតាមឃោសនស័ព្ទ មុនពេលត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហម និងនាំយកត្រឡប់ទៅផ្ទះវិញក្នុងទឹកដីអ៊ីស្រាអែល បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១៦ ខែ។
ប្រមុខការទូតអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ ដែលជាអ្នកគាំទ្រធំបំផុតសម្រាប់អ៊ីស្រាអែល និងមួយក្នុងចំណោមក្រុមចរចាបទឈប់បាញ់ បានទៅដល់អ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ក្នុងក្ដីរំពឹងថានឹងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ស្ដីពីបទឈប់បាញ់ដំណាក់កាលថ្មីទៀត៕
Leave a Reply