ប្រទេសចិនកាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក “កែតម្រូវកំហុសរបស់ខ្លួន” និងថ្កោលទោស បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យកាលពីកន្លងទៅនៅលើគេហទំព័ររបស់ខ្លួនអំពីការមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដែលអាមេរិកបាននិយាយថាជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ឯកសារការពិតស្តីពីកោះតៃវ៉ាន់ដែលបានធ្វើបច្ចុប្បន្នភាពកាលពីសប្តាហ៍មុន រក្សាការប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការផ្លាស់ប្តូរឯកតោភាគីពីតៃវ៉ាន់ឬពីប្រទេសចិន ដែលចិន អះអាងថាជាដែនដីរបស់ខ្លួន និងមានការទទួលគោលនយោបាយចិនតែមួយជាយូរមកហើយ។
ហើយព្រមទាំងបានលុបចោលឃ្លាថា “យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់” គេហទំព័រនោះបានបន្ថែមសេចក្តីយោងទៅលើកិច្ចសហប្រតិបត្តិការរបស់កោះតៃវ៉ាន់ជាមួយនឹងគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាមន្ទីរបញ្ចកោន និងឧបករណ៍ពាក់កណ្ដាលចម្លងអេឡិចត្រូនិក ហើយនិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រសមាជិកភាពរបស់កោះតៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ ប្រសិនបើអាចអនុវត្តបាន។
រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបដិសេធរាល់ការទទួលស្គាល់ជាអន្តរជាតិចំពោះកោះតៃវ៉ាន់ ឬទំនាក់ទំនងរវាងមន្ត្រីតៃវ៉ាន់ និងមន្ត្រីបរទេស ដោយចាត់ទុក ថាជាការជំរុញឲ្យកោះតៃវ៉ាន់បំបែកខ្លួនចេញពីប្រទេសចិន។
ការធ្វើបច្ចុប្បន្នភាពលើគេហទំព័រនេះបានកើតឡើងប្រហែល៣ សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានស្បថចូលកាន់តំណែងជាលើកទីពីររបស់លោកនៅក្នុងសេតវិមាន។ ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក ហ្គ័រ ចាឃុន (Guo Jiakun) បាននិយាយថា ការកែប្រែសម្រាប់តៃវ៉ាន់នៅលើគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជាជំហានថយក្រោយដ៏ធំមួយ ហើយផ្ញើសារខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់៕
Leave a Reply