ក្រុមគ្រួសារជនរងគ្រោះនៃ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte នៅទីក្រុងម៉ានីល កាលពីថ្ងៃសុក្រ បានមើលការផ្សាយផ្ទាល់នៅមុនការកាត់ទោសមេដឹកនាំបង្កចលាចល នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេ ប្រទេសហូឡង់ និងទាមទារយុត្តិធម៌សម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។
សមាជិកគ្រួសារ បានចែករំលែកពីរបៀបដែលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានសម្លាប់ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនក្រោមការគ្រប់គ្រងរបស់លោក Duterte និងទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាអតីតប្រមុខរដ្ឋនៅអាស៊ីដំបូងគេ ដែលត្រូវនាំទៅកាត់ទោសនៅតុលាការ ICC ជាតុលាការចុងក្រោយត្រូវបានបង្កើតឡើងកាលពី២ទសវត្សរ៍កន្លងទៅនេះ ដើម្បីកាត់ទោសបុគ្គលសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការបំពាន និងអំពើប្រល័យពូជសាសន៍។
នៅទីកន្លែងផ្សេងទៀតក្នុងទីក្រុងម៉ានីល សកម្មជននិស្សិតប្រហែលជាង២០នាក់ បានធ្វើការតវ៉ា និងអំពាវនាវឱ្យតុលាការ ICC ស្វែងរកយុត្តិធម៌ឲ្យបានឆាប់រហ័សសម្រាប់អ្នកដែលត្រូវបានសម្លាប់ដោយគោលការណ៍របស់លោក Duterte ។
Leave a Reply