អតីតប្រធានធនាគារកណ្តាល លោក Mark Carney បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាជាផ្លូវការ កាលពីថ្ងៃសុក្រ ដោយដាក់ឱ្យលោកនៅក្នុងមុខតំណែងដើម្បីទប់ទល់ការដំឡើងពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលអាចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសកាណាដា ពឹងផ្អែកលើពាណិជ្ជកម្ម។
នៅក្នុងវត្តមានរបស់អគ្គទេសាភិបាល លោក Mary Simon អ្នកតំណាងផ្ទាល់របស់ព្រះអង្គម្ចាស់ឆាលស៍(Charles) ដែលជាប្រមុខរដ្ឋរបស់ប្រទេសកាណាដា លោក Carney នឹងស្បត់ចូលកាន់តំណែងនៅក្នុងពិធីមួយដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង១១ព្រឹកម៉ោងក្នុងស្រុក។
បុរសវ័យ៥៩ឆ្នាំរូបនេះ ក្លាយជានាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសកាណាដា ដោយគ្មានបទពិសោធន៍នយោបាយរឹងមាំ។ លោក Carney បានយកឈ្នះគូប្រជែងរបស់លោកនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាមេដឹកនាំគណបក្សសេរីនិយមដែលកំពុងកាន់អំណាច។ លោកនឹងជំនួសលោក Justin Trudeau ដែលបានកាន់តំណែងរយៈពេលជាង៩ឆ្នាំ។
លោក Carney ជាអតីតប្រធានធនាគារកណ្តាលកាណាដា និងធនាគារ Bank of England បានអះអាងដោយជោគជ័យនូវជំហររបស់លោកក្នុងនាមជាអ្នកក្រៅមានប្រវត្តិក្នុងការដោះស្រាយវិបត្តិ មានន័យថាលោកគឺជាមនុស្សល្អបំផុតក្នុងការប្រឈមជាមួយលោក Trump ដែលបាននិយាយដដែលៗអំពីការដាក់បញ្ចូលឧបសម្ព័ន្ធប្រទេសកាណាដា។ លោក Carney បានប្រាប់អ្នកសារព័ត៌មានថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក Trump នៅពេលដែល «មានការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសកាណាដា»។ លោកក៏បាននិយាយផងដែរថា លោកនឹងដាក់ការដំឡើងពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់សហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះកាណាដា»។
Leave a Reply