នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz និយាយថា ប្រទេសលោកនឹងធ្វើសង្រ្គាមជាមួយឥណ្ឌាដើម្បីភាពសមហេតុផលរបស់ខ្លួន

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif កាលពីថ្ងៃពុធសប្ដាហ៍នេះបានថ្លែងទៅកាន់ប្រជាជាតិប៉ាគីស្ថាន ហើយបាននិយាយថា ឥណ្ឌានឹងត្រូវទទួលផលវិបាកនៃសកម្មភាពវាយប្រហាររបស់ខ្លួនលើប៉ាគីស្ថាន។ចំនួនអ្នកស្លាប់ក្នុងជម្លោះយោធានេះបានកើនឡើងដល់៣១នាក់។

លោកបាននិយាយថា ប្រទេសឥណ្ឌា បានយល់ច្រឡំហើយដែលថាប៉ាគីស្ថាននឹងមិនផ្តល់ការឆ្លើយតបដ៏សមរម្យណាមួយនោះ។ ប្រវត្តិសាស្ត្រជាសាក្សីថា ប៉ាគីស្ថានជាប្រទេសក្លាហានដែលកូនចៅរបស់ព្រះធរណី បានការពារមាតុភូមិប្រឈមនឹងបញ្ហា។

លោកបាននិយាយកាលពីយប់ថ្ងៃពុធថា ពិភពលោកទាំងមើលបានឃើញពីរបៀបដែលប៉ាគីស្ថានឆ្លើយតបភ្លាមៗ ហើយបានវាយប្រហារយន្តហោះឥណ្ឌា។ នោះគឺជាការឆ្លើយតបដ៏ស័ក្តិសម ដែលនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថាបានបង្រៀនឥណ្ឌានូវមេរៀនដ៏មានឥទ្ធិពលមួយ។

លោកថា ពួកលោកនឹងធ្វើសង្រ្គាមជាមួយឥណ្ឌា រហូតដល់ទីបំផុត ។ភ្លាមៗក្រោយការវាយប្រហារពីមីស៊ីលឥណ្ឌា លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា ឥណ្ឌាបានបើកការវាយប្រហារដ៏កំសាកមកលើប៉ាគីស្ថានក្នុងពេលយប់ងងឹត។

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបាននិយាយថា កងកម្លាំងប្រដាប់អាវុធបានផ្តល់ការឆ្លើយតបដ៏សមរម្យមួយចំពោះការឈ្លានពានរបស់ឥណ្ឌា។

ជាមួយគ្នានោះ លោកបានរិះគន់ឥណ្ឌាយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនៅតំបន់ទេសចរណ៍ Pahalgam ដោយហៅតំបន់នេះថាស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់របស់ឥណ្ឌា។

លោកថាឧបទ្ទវហេតុតំបន់ Pahalgam គឺជារឿងអកុសល ប៉ុន្តែឥណ្ឌាបានប្រញាប់ចុះបញ្ជីលើរបាយការណ៍ព័ត៌មានបឋម (FIR )ក្នុងរយៈពេល ១០នាទី ខណៈប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតរបស់ខ្លួន បានចាប់ផ្តើមដាក់ការចោទប្រកាន់ប្រឆាំងនឹងប៉ាគីស្ថាន៕