អបអរសាទររុក្ខទិវា ខួបលើកទី៧២ 🌱ថ្ងៃទី ៩ ខែកក្កដា ១៩៥២ – ថ្ងៃទី ៩ ខែកក្កដា ២០២៤ ចូលរួមដាំដើមឈើទាំងអស់គ្នា ​ដើម្បីបរិស្ថានស្អាត និងភាពបៃតងនៃភពផែនដី។​ កម្ពុជាស្អាត​ ខ្មែរធ្វើបាន​!​ មកចូលរួមដោយសេរី ទទួលយក​កូនឈើដោយឥតគិតថ្លៃពី​កម្មវិធី ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមប្រធានបទ “ពន្លកបៃតង” និងវេទិកាកេសរកូលជាតិលើកទី ៤ ដែលនឹងប្រព្រឹត្តឡើងនៅ មុខក្រសួងបរិស្ថាន​​ ពីថ្ងៃទី​ ១០ រហូតដល់ថ្ងៃទី ១២​ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ។ កុំភ្លេចចូលរួម ឲ្យបានច្រើនកុះករទាំងអស់គ្នា!