អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារទី៣មិថុនា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន ដែលបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការការពារដែនសមុទ្រដែលផ្តោតលើប្រទេសចិន។
នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយប្រមុខការពារជាតិនៃប្រទេសទាំងបួនកាលពីថ្ងៃទី៣១ ឧសភា អំឡុងពេលកិច្ចសន្ទនា Shangri-La លើកទី ២២ នៅប្រទេសសិង្ហបុរី អ្នកនាំពាក្យលោក Lin Jian បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំពោះការបំភាន់អ្វីដែលគេហៅថាការគំរាមកំហែងរបស់ចិន និងការប្រឈមដាក់គ្នា លើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ លោកLin បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានតវ៉ាតំណាងការទូតយ៉ាងខ្លាំងលើបញ្ហានេះ។
លោកបានសង្កត់ធ្ងន់ថា នយោបាយប្រកាន់ប្លុក និងការប្រឈមដាក់គ្នាជាក្រុមឆ្លុះបញ្ចាំងពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ដែលហួសសម័យ ដើរផ្ទុយទៅនឹងនិន្នាការដែលកំពុងកើតមាននៃសម័យកាល និងជារឿងមិនល្អក្នុងតំបន់។សកម្មភាពបែបនេះនឹងមិនអាចដោះស្រាយបញ្ហាណាមួយឡើយ ហើយក៏នឹងមិនបំភិតបំភ័យដល់ប្រទេសចិនដែរ។
អ្នកនាំពាក្យរូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ចិនក្នុងការការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឈប់លាបពណ៌ចិន និងបំភាន់ការពិត។យើងជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ឈប់ការបង្កើតក្រុមផ្តាច់មុខ និងការជ្រៀតជ្រែក កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ។
លោកក៏បានជំរុញឲ្យប្រទេសទាំងនេះឈប់ធ្វើឲ្យខូចដល់ការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕
Leave a Reply