អ៊ុយក្រែនថា លោក Putin ខ្វល់តែពីសង្គ្រាម ហើយមិនត្រូវការសន្តិភាពទេ

អូស្លូ ៖ មេដឹកនាំអ៊ុយក្រែនបាននិយាយនៅឯវេទិកាឧស្សាហកម្មការពារជាតិនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ ថា លោក ពូទីន គិតតែពីសង្គ្រាមប៉ុណ្ណោះ ហើយមិនចង់បានសន្តិភាពទេ។

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទលោក ពូទីន ថា ជីវិតនយោបាយរបស់គាត់ គឺផ្សារភ្ជាប់ជាមួយនឹងការកាប់សម្លាប់ ហើយឥឡូវនេះ គ្មានសញ្ញាណាមួយដែលថា លោក ពូទីន ចង់បញ្ឈប់សង្រ្គាមឡើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា រុស្ស៊ីបានបដិសេធសំណើសន្តិភាពទាំងអស់ រួមទាំងសំណើពីអាមេរិក ដែលនេះសបញ្ជាក់ថា លោក ពូទីន គិតតែពីសង្រ្គាមមួយមុខគត់… នោះជាការពិត។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា រូបលោកយល់ថា គ្រប់ប្រទេសទាំងអស់ និងមេដឹកនាំទាំងអស់បានសម្រេចចិត្តរួចជាស្រេច ក្នុងការចំណាយផ្នែកការពារជាតិរបស់ពួកគេ ដើម្បីគាំទ្រអ៊ុយក្រែន។

ដូច្នេះលោកសង្ឃឹមថា ប្រទេសអឺរ៉ុបទាំងអស់នឹងប្តេជ្ញាចិត្តចំណាយយ៉ាងហោចណាស់ ០.២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់សន្តិភាព។ អ៊ុយក្រែនសូមអរគុណដល់ប្រទេសទាំងនោះ មានដូចជា ហូឡង់ ន័រវែស និងស៊ុយអែត ពិសេសការប្តេជ្ញាចិត្តដ៏ធំរបស់អាល្លឺម៉ង់៕

ប្រភព ៖ AFP