ក្រសួងព្រមានពីការវាយប្រហារសាយប័រកំពុងកើនឡើងនៅកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានកត់សម្គាល់ឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារសាយប័រលើគេហទំព័រ និងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជា រួមមានការវាយប្រហារ Distribute Denial of Service (DDoS) ការលួចចូលគ្រប់គ្រងគេហទំព័រ និងការលួចគណនីអ្នកប្រើប្រាស់/អ្នកគ្រប់គ្រងប្រព័ន្ធ។
ក.ប.ទ. ជំរុញឱ្យក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រព័ន្ធផ្តល់សេវាអនឡាញ, ប្រព័ន្ធព័ត៌មានសំខាន់ៗ និងគណនីអ្នកប្រើប្រាស់/អ្នកគ្រប់គ្រងប្រព័ន្ធពីការលួចព័ត៌មាន ឬការគ្រប់គ្រងប្រព័ន្ធ។
វិធានការការពាររួមមាន:
• ត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនី
• ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication)
• ប្រុងប្រយ័ត្នចំពោះសារ និងតំណភ្ជាប់ពីប្រភពមិនស្គាល់
• បំពាក់ប្រព័ន្ធសុវត្ថិភាពការពារការវាយប្រហារ DDoS
• ត្រួតពិនិត្យ និងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗ
សម្រាប់ព័ត៌មានបន្ថែម ឬជំនួយបច្ចេកទេស អ្នកប្រើប្រាស់អាចទាក់ទង CamCERT តាមរយៈគេហទំព័រ www.camcert.gov.kh, អ៊ីមែល incident@camcert.gov.kh។
Leave a Reply