ភ្នំពេញ៖ ក្រុមហ៊ុន សោម៉ា គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា គម្រោង បង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) នឹងសហការជាមួយ យុទ្ធនាការ Blood of Kind និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួម
បរិច្ចាគឈាមតាមលទ្ធភាពដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។
ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ/តេលេក្រាមលេខ ០៨៦ ៩៧ ៥៦ ៤៦៕

Leave a Reply