បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខា លើក្រឹត្យមួយ ដាក់ប្រទេស ដែលហែកហួរដោយសង្រ្គាមរបស់លោក នៅលើផ្លូវ ដើម្បីចាកចេញពីសន្ធិសញ្ញាប្រឆាំងមីនអន្តរជាតិ ឬ អនុសញ្ញា «អូតាវ៉ា» ។
អនុសញ្ញា «អូតាវ៉ា» ហាមឃាត់ប្រទេសហត្ថលេខី ពីការទទួលបាន, ផលិត, ស្តុកទុក ឬប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកប់ ឬ លាក់នៅលើដី។
លោក Volodymyr Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា “រុស្សីមានចរិតឆេវឆាវបំផុត ក្នុងការប្រើប្រាស់ មីនប្រឆាំងមនុស្ស” ។
លោកបានបន្ថែមថា «នេះគឺជាពាណិជ្ជសញ្ញារបស់ឃាតកររុស្ស៊ី ដើម្បីបំផ្លាញជីវិតដោយមធ្យោបាយមិនចូលរួមក្នុងសន្ធិសញ្ញានេះ»។ ប្រទេស និងដែនដីជាង ១៦០ គឺជាហត្ថលេខី នៃអនុសញ្ញា អូតាវ៉ា តែ សហរដ្ឋអាមេរិក និងរុស្ស៊ី មិនបានចូលរួម នោះទេ។
ក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់អះអាងថា «ការសម្រេចចិត្តដកខ្លួន គឺ “ពិបាក ប៉ុន្តែចាំបាច់” ក្នុងគោលបំណង “ការពារទឹកដីរបស់យើង និងប្រជាជនរបស់យើង ពីអំពើឃោរឃៅ ដ៏គួរឱ្យរន្ធត់ របស់រុស្ស៊ី»។
ដើម្បីចូលជាធរមាន ចំពោះការសម្រេចចិត្តចាកចេញ គឺនៅតែ ត្រូវផ្តល់សច្ចាប័ន ដោយសភាអ៊ុយក្រែន និងជូនដំណឹង ទៅអង្គការសហប្រជាជាតិ។ ជាធម្មតា ការដកនេះ នឹងចូលជាធរមាន នៅរយៈពេល៦ខែ បន្ទាប់ពីការជូនដំណឹង៕
ប្រភពពី AFP
Leave a Reply