[BREAKING NEWS | Update] លោក Trumpចាកចេញពីមន្ទីរពេទ្យ ក្រោយការព្យាយាមធ្វើឃាតនៅក្នុងពិធីជួបជុំគ្នានៅរដ្ឋ Pennsylvania លោក Donald Trump បានវិលត្រឡប់មកកាន់គេហដ្ឋានរបស់លោកវិញហើយនៅរដ្ឋ New Jersey ក្រោយរូបលោករងរបួស អំឡុងការព្យាយាមធ្វើឃាតក្នុងពិធីជួបជុំគ្នាមួយនៅរដ្ឋ Pennsylvania ។ ក្រុម FBI និយាយថា ពួកគេពុំអាចបញ្ចេញឈ្មោះរបស់បុរសដែលសង្ស័យថាបានបាញ់ប្រហារលោក Trumpនៅពេលនេះបានឡើយ ។ ពួកគេនិយាយថា បុរសម្នាក់នោះ ត្រូវបានកំណត់អត្តសញ្ញាណពុំទាន់ប្រាកដ ប៉ុន្តែការធ្វើតេស្តជីវមាត្រ និង DNA ត្រូវតែធ្វើ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គាត់ឲ្យបានច្បាស់ ៕