ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងប្តេជ្ញារួមគ្នាប្រឆាំងកូរ៉េខាងជើង

សេអ៊ូល ៖ មេយោធាកំពូលមកពីជប៉ុន អាមេរិក និងកូរ៉េខាងត្បូងបានអះអាងជាថ្មី ពីការរួបរួមសាមគ្គីគ្នាបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយកូរ៉េខាងជើង។

ស្មារតីរួបរួមគ្នានេះ កើតឡើងក្នុងអំឡុងជំនួបរវាង
អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន លោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ ព្រមទាំងសមភាគីអាមេរិក លោក សេន ខេ និងសមភាគីកូរ៉េខាងត្បូង លោក គីម ម្យុង ស៊ូ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ។

លោក យ៉ូស៊ីដា និយាយថា លោកសង្ឃឹមថា សម្ព័ន្ធមិត្តទាំងបីនឹងកសាងប្រព័ន្ធច្បាស់លាស់ដ៏រឹងមាំមួយ ដើម្បីកុំឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី ទទួលរងការប៉ះពាល់ពីស្ថានការណ៍នយោបាយនៃប្រទេសនីមួយៗ។

រីឯលោក ខេន បានចោទប្រកាន់ ថា កូកូរកូរ៉េខាងជើង-ចិនបាននឹងកំពុងជំរុញការ កសាងកម្លាំងយោធាមិនធ្លាប់មានពីមុនមក។

ចំណែកលោក គីម បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្រីភាគី បន្តមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងកំពុងរីកចម្រើន ហើយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ក៏នៅតែមាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ មេយោធាកំពូលទាំងបីបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់ នូវកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ពិសេសបញ្ឈប់ការបញ្ជូនកងទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានប្រកាសដែរថា សម្ព័ន្ធមិត្តទាំងបីបានធ្វើសមយុទ្ធយោធារួមគ្នា ដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកក៏បានចូលរួមកាលពីថ្ងៃសុក្រផងដែរ៕

ប្រភព ៖ NHK


Comments

Leave a Reply

Your email address will not be published. Required fields are marked *