អឺរ៉ុប និងឥណ្ឌូណេស៊ីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ព្រុចសែល ៖ សហភាពអ៊ឺរ៉ុប និងឥណ្ឌូណេស៊ី បានប្រកាសពីកិច្ចព្រមព្រៀងនយោបាយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលរង់ចាំជាយូរមកហើយ ខណៈមេដឹកនាំអាមេរិកកំពុងដុតបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្មពិភពលោក។
កិច្ចព្រមព្រៀងត្រូវបានប្រកាសដោយលោកស្រីប្រធានសហភាពអឺរ៉ុប Ursula von der Leyen និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto នៅថ្ងៃទី១៣ ខែកក្កដា។
ប្លុកអឺរ៉ុបចំនួន២៧ប្រទេស និងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានចរចាលើកិច្ចព្រមព្រៀងនេះតាំងពីឆ្នាំ២០១៦មកម្ល៉េះ ទើបអាចឈានដល់កិច្ចព្រមព្រៀង ដែលត្រូវបានរំពឹងថា នឹងបង្កើនពាណិជ្ជកម្ម រួមទាំងការវិនិយោគ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបបានហៅកិច្ចព្រមព្រៀងនេះថា ជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយ” ឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ដោយលោកប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប Maros Sefcovic និងលោករដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូនេស៊ី Airlangga Hartarto។
សហភាពអឺរ៉ុបបានបង្កើនកិច្ចខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងជាមួយដៃគូសក្តានុពលសំខាន់ៗជុំវិញពិភពលោក ខណៈដែលលោកប្រធានាធិបតី Donald Trump កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងការដំឡើងពន្ធគយ។
អឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់ឥណ្ឌូណេស៊ី ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣០.១ ពាន់លានដុល្លារកាលពីឆ្នាំ២០១៤៕
ប្រភព ៖ AFP
Leave a Reply