អាមេរិក ៖ សេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
ទីភ្នាក់ងារព័ត៌មាន Nbc news បានដកស្រង់ សម្តីរបស់ មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀត ដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង បានឱ្យដឹងថា គម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។
យ៉ាងណា គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មិនទាន់ត្រូវបានសម្រេច នោះទេ៕
ប្រភព៖ Nbc news

Leave a Reply