រញ្ជួយដីស្លាប់មនុស្សម្នាក់, ជិត៣០នាក់របួស នៅតួកគី

អ៊ីស្តង់ប៊ុល ៖ មនុស្សម្នាក់ស្លាប់ និងជិត៣០នាក់ ផ្សេងទៀត បានរងរបួស ខណៈគ្រោះរញ្ជួយដី កម្រិត៦.១រ៉ិចទ័រ បានវាយប្រហារ ភាគខាងលិច ប្រទេសតួកគី ដែលស្ថិតក្នុងតំបន់អាស៊ីខាងលិច។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគី បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារទីក្រុង Sindirgi ភាគខាងលិច ប្រទេស កាលពីថ្ងៃអាទិត្យ។
គ្រោះរញ្ជួយដីនេះ ត្រូវបានគេឃើញថា ញ័ររង្គើ ពាសពេញទីក្រុង ជាច្រើន នៅភាគខាងលិច នៃប្រទេស រួមទាំង រដ្ឋធានី អ៊ីស្តង់ប៊ុល និង កន្លែងទេសចរណ៍ ផងដែរ។

រដ្ឋមន្ត្រីមហាផ្ទៃទួកគី លោក Ali Yerlikaya បានប្រាប់អ្នកកាសែតថា «ពលរដ្ឋ អាយុ ៨១ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានទាញ ចេញពីក្រោមគំនរបាក់បែក»។ លោកបានបន្ថែមថា មនុស្ស ២៩នាក់ ផ្សេងទៀត បានរងរបួស ប៉ុន្តែ មិនធ្ងន់ធ្ងរទេ។

លោកបាននិយាយថា ការរញ្ជួយដី បានផ្តួលរលំអគារ ចំនួន១៦ នៅទីក្រុង Sindirgi និងតំបន់ជុំវិញ ដែលក្នុងនោះ រួមទាំង អគារ ៣កម្ពស់ ជាន់ នៅកណ្តាលទីក្រុង ផងដែរ។ អាជ្ញាធរនៅតែបន្តប្រតិបត្តិការរុករក ក្នុងគំនរបាក់បែក។

ប្រទេស ទួកគី ត្រូវបានឆ្លងកាត់ ដោយខ្សែបន្ទាត់ភូគព្ភសាស្ត្រជាច្រើន ដែលពីមុន ធ្លាប់បានបង្កឱ្យមានមហន្តរាយធំ នៅក្នុងប្រទេស។

ជាក់ស្តែង ការរញ្ជួយដី កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅភាគនិរតី ប្រទេស តួកគី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥ម៉ឺន៣ពាន់នាក់ នាក់ និងបំផ្លិចបំផ្លាញ តំបន់ Antakya ដែលជាទីតាំង នៃទីក្រុងបុរាណ Antioch ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ការរញ្ជួយដី កម្រិត ៥.៨ រិចទ័រ នៅក្នុងតំបន់ ដូចគ្នានេះ បានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងរបួស ចំនួន៦៩នាក់ ផ្សេងទៀត៕

ប្រភពពី AFP