ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ
បាងកក ៖ សភាប្រទេសថៃ គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថ្មី នាដើមសប្តាហ៍ក្រោយ បន្ទាប់ពីលោកស្រី ផែថងថាន ត្រូវបានបណ្តេញចេញ។
ការសម្រេចរបស់តុលាការធម្មនុញ្ញ ដកតំណែងលោកស្រី មានន័យថា នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai និងគណៈរដ្ឋមន្ត្រីចាំផ្ទះ នឹងបន្តធ្វើ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។
សភានឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ប្រហែលនៅដើមសប្តាហ៍ក្រោយ ប៉ុន្តែ មិនទាន់មានការបង្ហាញច្បាស់លាស់ ពីអ្នកដែលត្រូវមកជំនួស លោកស្រី នៅឡើយទេ។
នៅក្រោមរដ្ឋធម្មនុញ្ញ មានតែបេក្ខជន ដែលធ្លាប់ត្រូវបានតែងតាំង ជាបេក្ខភាពនាយករដ្ឋមន្ត្រី អំឡុងការបោះឆ្នោតសកលចុងក្រោយ ក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះ ដែលមានសិទ្ធិ អាចទទួលបានតំណែងនេះជំនួស។ ក្នុងនោះ បួននាក់ ក្នុងចំណោមឈ្មោះទាំងនោះ គឺនៅក្រៅការបោះឆ្នោត ដោយ បីនាក់ ត្រូវបានហាមឃាត់ ដោយដីការបស់តុលាការ និងមួយរូបទៀត ក៏មិនអាច ព្រោះ គណបក្សរបស់ខ្លួន ដែលមានសម្ព័ន្ធភាពជាមួយបក្សភឿថៃ មិនទទួលបានសមាជិកសភាគ្រប់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់។
យ៉ាងណា នៅសល់ បុគ្គល បួននាក់ទៀត រួមមាន ទាំង លោក ប្រាយុទ្ធ ចាន់អូចា អតីតឧត្តមសេនីយ៍ ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ និង កាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ ២០២៣ និង មេដឹកនាំ គណបបក្ស Bhumjaithai គឺ លោក Anutin Charnvirakul៕
ប្រភពពី AFP
Leave a Reply