លោក ពូទីន បានទៅដល់ប្រទេសចិនហើយ

បេកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរ ទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលធ្វើជាម្ចាស់ផ្ទះ ដោយលោកស៊ី ជីនភីង ប្រធានាធិបតីចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុង Tianjin ភាគខាងជើង ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលរៀបចំដោយ សមភាគី Xi Jinping ជាមួយបណ្តា មេដឹកនាំពិភពលោក ប្រហែល ២០ផ្សេងទៀត។

កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងប្រព្រឹត្តទៅ នៅទីក្រុងកំពង់ផែ មួយនេះ រហូតដល់ថ្ងៃច័ន្ទ ហើយធ្វើឡើង នៅប៉ុន្មានថ្ងៃ មុនពេលមានការរៀបចំក្បួនដង្ហែរយោធាដ៏ធំ នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាម លោកលើកទីពីរ៕

ប្រភពពី AFP