អូឡាំពិកប៉ារីស ២០២៤៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចាត់ជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកការប្រកួតអូឡាំពិកផ្លូវការថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង Manuel Macron។ ចំណែក ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកមម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាភ្ញៀវតំណាងចលនាអូឡាំពិក៕