រុស្ស៊ី ដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅឋានព្រះចន្ទក្នុងឆ្នាំ ២០៣៦

មូស្គូ ៖ ទីភ្នាក់ងារអវកាស Roscosmos និងក្រុមហ៊ុនអវកាស NPO Lavochkin របស់ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទក្នុងឆ្នាំ ២០៣៦ ខាងមុខ ។

បើតាមទីភ្នាក់ងារអវកាស Roscosmos, គោលបំណងនៃការសាងសង់រោងចក្រនេះ គឺដើម្បីផ្តល់ថាមពលដល់កម្មវិធីឋានព្រះច័ន្ទរបស់រុស្ស៊ី រួមទាំងយានរុករក កន្លែងសង្កេតមើល និងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍ស្រាវជ្រាវឋានព្រះច័ន្ទអន្តរជាតិរួមគ្នារវាងរុស្ស៊ី និងចិន ។

ទីភ្នាក់ងារដដែលបញ្ជាក់ថា គម្រោងនេះសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតស្ថានីយ៍វិទ្យាសាស្ត្រលើឋានព្រះចន្ទ ដើម្បីដំណើរការជាអចិន្ត្រៃយ៍ សម្រាប់កម្មវិធីរុករកលើឋានព្រះចន្ទរយៈពេលវែង ។

ប្រធានទីភ្នាក់ងារ Roscosmos លោក Dmitry Bakanov ធ្លាប់និយាយកាលពីខែមិថុនាថា គោលបំណងធំមួយរបស់ទីភ្នាក់ងារអវកាស គឺការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើឋានព្រះចន្ទ និងការរុករកនៅភពសុក្រ ។

ដោយស្ថិតនៅចម្ងាយជាង ៣៨ គីឡូម៉ែត្រ ពីភពផែនដីរបស់យើង ឋានព្រះចន្ទបានក្លាយជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ នៅក្នុងវិស័យអវកាសអន្តរជាតិ ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧០ ៕

ប្រភព ៖ Interfax និង Arab News