វ៉ាស៊ីងតោន ៖ លោក Donald Trump បាននិយាយ នៅចំពោះមុខ មេដឹកនាំអ៊ីស្រាអែល ថា ក្រុមហាម៉ាស់ ត្រូវតែទម្លាក់អាវុធចុះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវ ម្តងទៀត ដល់ក្រុមប្រដាប់អាវុធ Hamas ឱ្យដកអាវុធ ខណៈដែលលោកបានចាប់ផ្តើមកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Nethanyahu កាលពីថ្ងៃចន្ទ។ ជាការលើកឡើង បន្ទាប់ពីពួកប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីន បានប្តេជ្ញាថា នឹងរក្សាអាវុធរបស់ខ្លួន។
ក្នុងពេលឈរ ខាងក្រៅអគារប្រជុំ នៅរដ្ឋ Florida ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល, លោក Trump បាននិយាយ ថា «ត្រូវតែមានការដកអាវុធ ពីក្រុម Hamas»។ មេដឹកនាំទាំងពីរ រៀបចំកិច្ចប្រជុំមួយ ស្តីពីដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងសន្តិភាព Gaza។
ក្រោយមក អំឡុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីអាមេរិក រូបនេះ បានព្រមានបន្ថែមថា ក្រុមហាម៉ាស់ នឹងទទួលខុសត្រូវនឹងការចុះនរក ប្រសិនបើហាម៉ាស់ មិនដកអាវុធភ្លាមៗ ដែលលោកហៅថា ជាផ្នែកនៃកិច្ចព្រមព្រៀង ហ្គាហ្សា។
លោក Donald Trump បាននិយាយដែរថា អ៊ីស្រាអែលបានប្រកាន់ខ្ជាប់ ទៅនឹងផែនការ បទឈប់បាញ់ Gaza ដោយអះអាងថា លោកមិនបារម្ភពីការបំពានណាមួយនោះទេ៕
ប្រភពពី AFP

Leave a Reply