លោកស្រី Khaleda Zia អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសជាស្រ្តីដំបូងគេ ទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ

ដាកា ៖ លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសជាស្រ្តីដំបូងបង្អស់ និងជាមេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ បានទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ ដោយសារតែជំងឺរុំារ៉ៃ ។

ជាមួយគ្នានេះ គណបក្សជាតិនិយមបង់ក្លាដែសរបស់លោកស្រី Zia បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា មេដឹកនាំដ៏មានប្រជាប្រិយភាពរបស់យើង លែងនៅរួមសុខរួមទុក្ខជាមួយពួកយើងតទៀតហើយ ។ លោកស្រីបានចាកចេញពីពួកយើងនៅម៉ោង ៦ព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ។

លោកស្រី Khaleda Zia បានក្លាយជាស្រ្តីដំបូងគេរបស់ប្រទេសបង់ក្លាដែស ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាលក្នុងឆ្នាំ១៩៩១ បន្ទាប់ពីគណបក្សជាតិនិយមរបស់លោកស្រី បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ។

លោកស្រី Zia ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២លើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងម្តងទៀតពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ។

នៅពេលនោះ លោកស្រី Zia មានសុខភាពមិនល្អឡើយ ហើយបានជាប់ឃុំក្នុងផ្ទះ និងមន្ទីរពេទ្យ ចាប់តាំងពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទចោទប្រកាន់ពុករលួយកាលពីឆ្នាំ២០១៨ ៕

ប្រភព ៖ BBC