ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអបអរសាទរចំពោះ “ការខិតខំប្រឹងប្រែង” របស់កងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី។
លោក គីម ជុងអ៊ុន បានសាទរចំពោះភក្តីភាព កងទ័ពរបស់លោក និង ស្មារតីស្នេហាជាតិ របស់ប្រជាជន នៅក្នុងសុន្ទរកថា អំឡុងពេល នៃ ការប្រារព្ធពិធី ឆ្លងចូលដល់ឆ្នាំ២០២៦ នៅក្នុងកីឡដ្ឋាន May Day ស្ថិតក្នុងទីក្រុងព្យុងយ៉ាង។
រូបភាពដែលបានចែករំលែក ដោយសារព័ត៌មាន KCNA បានបង្ហាញថា លោក Kim បានអមដំណើរ ដោយភរិយារបស់លោក គឺ លោកស្រី Ri Sol Ju និងកូនស្រី ឈ្មោះ Ju Ae ដែលត្រូវបានគេជឿថា ក្មេងស្រីរូបនេះ គឺជាអ្នកស្នងតំណែង របស់លោក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងសារឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានសរសើរ ដល់កងទ័ពរបស់លោក ដែលកំពុងប្រយុទ្ធ នៅប្រទេសរុស្ស៊ី ផងដែរ។
ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានរាប់ពាន់នាក់ ទៅជួយគាំទ្រការធ្វើសង្គ្រាមរបស់រុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និង លោកខាងលិច៕
ប្រភពពី AFP

Leave a Reply