លោក ត្រាំ សន្យាបន្តប្រឹងដើម្បីសន្តិភាព ក្នុងឆ្នាំ២០២៦

វ៉ាស៊ីងតោន ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសន្តិភាព នៅលើផែនដី ក្នុងឆ្នាំ២០២៦នេះ។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃទី១ ខែមករា, ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងខិតខំដើម្បីសន្តិភាព នៅលើផែនដី ក្នុងឆ្នាំ២០២៦។

នៅពេលដែលត្រូវបានសាកសួរថា តើមានដំណោះស្រាយណាមួយ ដែលលោកបានធ្វើ មុនថ្ងៃចូលឆ្នាំថ្មីនោះ, ប្រមុខ រដ្ឋបាលក្រុងវ៉ាស៊ីនតោន រូបនេះ បានឆ្លើយថា «ខ្ញុំមានសន្តិភាព នៅលើផែនដី»។ តែ លោកមិនបានឆ្លើយសំណួរ អំពីតួនាទីរបស់ CIA ក្នុងការវាយប្រហារ លើប្រទេស វេណេស៊ុយអេឡា ឬ ថាតើលោកនឹងដាក់ពង្រាយកងទ័ព នៅលើទឹកដី ប្រទេសអ៊ុយក្រែន នោះទេ។ លោក Trump គ្រាន់តែញញឹម ហើយប្រាប់អ្នកកាសែត វិញថា «អរគុណ»។

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បាននិយាយថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយលោក Donald Trump អំពីការដាក់ពង្រាយកងទ័ពអាមេរិក នៅអ៊ុយក្រែន។

ទីក្រុង មូស្គូប្រឆាំងនឹងវត្តមាន របស់បុគ្គលិកយោធាណាតូ នៅអ៊ុយក្រែន។ កាលពីថ្ងៃទី ២១ ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការធានាសន្តិសុខរបស់អ៊ុយក្រែន តាមរយៈអន្តរាគមន៍យោធាបរទេស នៅក្នុងផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន នឹងមិនអាចទទួលយកបាន សម្រាប់រុស្ស៊ី៕

ប្រភពពី Tass