តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្លែងកោតសរសើរ ចំពោះការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដោយចាត់ទុកថា ជាការព្រមានដល់សហរដ្ឋអាមេរិក។
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានសរសើរការប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្ររដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដោយលោកហៅថា ជាការឆ្លើយតបទៅនឹងការធ្វើបាតកម្មតវ៉ា រយៈពេលពីរសប្តាហ៍ ហើយ ការចេញទៅជួបជុំគ្នាវាយបកវិញ បែបនេះ គឺជា “ការព្រមាន” ដល់សហរដ្ឋអាមេរិក។
ថ្លែងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់, លោក Ali Khamenei បាននិយាយថា «នេះគឺជាការព្រមានដល់អ្នកនយោបាយអាមេរិក ឱ្យបញ្ឈប់ការបោកបញ្ឆោតរបស់ពួកគេ»។ លោក Ali Khamenei បានមានប្រសាសន៍ទៀតថា «ការប្រមូលផ្តុំដ៏ធំទាំងនេះ ដែលពោរពេញទៅដោយការតាំងចិត្ត បានរារាំងផែនការរបស់សត្រូវបរទេស ដែលត្រូវបានសន្មត់ថា ធ្វើឡើងដោយទាហានស៊ីឈ្នួល នៅក្នុងស្រុក»។
ការថ្លែងរបស់លោក Ali Khamenei បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាម ម្តងហើយម្តងទៀត ថា នឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើទីក្រុងតេហេរ៉ង់ បានសម្លាប់បាតុករ។
យ៉ាងណា អ៊ីរ៉ង់ ចាត់ទុក ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលមានមនុស្សស្លាប់សិបនាក់ នាប៉ុន្មានថ្ងៃមកនេះ មានសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ជាអ្នកនៅពីក្រោយ៕
ប្រភពពី AFP

Leave a Reply