បំណាក់ដីពីសំណល់ព្យុះទីហ្វុង Gaemi សម្លាប់មនុស្ស ១២នាក់នៅភាគខាងត្បូងប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (២៨ កក្កដា) នេះថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ពីព្យុះត្រូពិចដែលសល់ពីព្យុះទីហ្វុង ហ្កែមី (Gaemi) បានបង្កឱ្យមានបំណាក់ដីដែលបានសម្លាប់មនុស្ស ១២នាក់នៅក្នុងខេត្ត ហ៊ូណាន (Hunan) ភាគខាងត្បូងប្រទេសចិន បណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកនៅភាគឦសាន និងការរំខានបណ្ដាញផ្លូវរថភ្លើងនៅកន្លែងផ្សេងៗទៀត ។

សំណល់ព្យុះស៊ីក្លូនពីព្យុះ Gaemi ដែលបានបន្ថយកម្រិតពីព្យុះទីហ្វុង ភាគច្រើនបានបាត់បង់កម្លាំងនៅថ្ងៃអាទិត្យ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិននៅតែស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមុននោះ។ រូបភាពនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីទឹកជំនន់យ៉ាងទូលំទូលាយនៅទូទាំងផ្នែកជាច្រើននៃភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសចិន។

ព្យុះដ៏ខ្លាំងបំផុតដែលវាយលុកប្រទេសក្នុងឆ្នាំនេះ បានបោកបក់ទីក្រុងនានានៅលើឆ្នេរសមុទ្រខេត្ត ហ្វ៊ូជាន (Fujian) កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ ខណៈដែលវាបានចាប់ផ្តើមធ្វើដំណើរពីឆ្នេរសមុទ្រភាគអាគ្នេយ៍ចូលទៅក្នុងតំបន់ដែលមានប្រជាជនច្រើន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួរ (Xinhua) បានរាយការណ៍ថាព្យុះ Gaemi ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈបានបោកបក់កាត់កោះតៃវ៉ាន់ និងហ្វីលីពីននោះ បានប៉ះពាល់ដល់មនុស្សជិត ៦៣០.០០០នាក់នៅក្នុងខេត្ត ហ្វ៊ូជាន ដោយស្ទើរតែពាក់កណ្តាលនៃអ្នកទាំងនោះត្រូវបានជម្លៀសខ្លួន៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *