អូឡាំពិក២០២៤ (Paris Olympics 2024)៖ អាមេរិក ជាប្រទេសដែលមានអត្តពលិកចូលរួមប្រកួតច្រើនជាងគេ យោងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បង្ហាញថា អូឡាំពិកលើកនេះមាន អត្តពលិក ១០ ៥០០នាក់ ចូលរួមប្រកួតក្នុង៣២ប្រភេទកីឡាលើ៣២៩វិញ្ញាសារ។ អាមេរិក ម្ចាស់ផ្ទះអូឡាំពិក២០២៨ ជាប្រទេសដែលមានអត្តពលិកចូលរួមប្រកួតច្រើនជាងគេមាន៥៩២នាក់ ម្ចាស់ផ្ទះបារាំងឈរនៅលេខ២មានអត្តពលិក៥៧៣នាក់ អូស្ត្រាលី ម្ចាស់ផ្ទះអូឡាំពិក២០៣២ មាន៤៦០នាក់ អាល្លឺម៉ង់៤២៨នាក់ ជប៉ុន៤០៣នាក់ ចិន៣៨៨នាក់ អេស្ប៉ាញ់៣៨៣នាក់ អ៊ីតាលី៣៧១នាក់ ចក្រភពអង់គ្លេស៣២៧នាក់ កាណាដា៣១៤នាក់ ប្រេស៊ីល២៧៤នាក់ និងហូឡង់មាន២៥៨នាក់។ ក្រៅពីនោះគឺប្រទេសដែលមានអត្តពលិកចូលរួមប្រកួត ក្រោម២៥០នាក់ រហូតមានប្រទេសខ្លះមានមួយនាក់។ ប្រទេស៤ដែលមានអត្តពលិកម្នាក់ចូលរួមគឺបេលី លិចតិនស្តាញ នូរួ(Nauru) និងសូម៉ាលី៕