តូក្យូ ៖ ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងបន្តការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ទោះបីសហរដ្ឋអាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីអង្គការអាកាសធាតុអន្តរជាតិធំៗ ដូចជា UNFCCC និង IPCC ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។
បើតាមសារព័ត៌មាន Japan Times, រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោក ហ៊ីរ៉ូតាកា អ៊ីស៊ីហារ៉ា បានបញ្ជាក់ថា ជប៉ុននឹងរក្សាការប្តេជ្ញាចិត្តក្នុងការឈានទៅរកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យនៅឆ្នាំ ២០៥០ និងការការពារព្រៃឈើ មហាសមុទ្រ និងជីវចម្រុះ តាមកិច្ចព្រមព្រៀងអន្តរជាតិ។
អ្នកជំនាញបានលើកឡើងថា ទោះបីការដកខ្លួនរបស់សហរដ្ឋអាមេរិកធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសកលចុះខ្សោយក៏ដោយ ប៉ុន្តែតំបន់ភាគច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់សកម្មភាពអាកាសធាតុ។
អ្នកកំណត់គោលនយោបាយជប៉ុនភាគច្រើនមិនបដិសេធចំពោះវិទ្យាសាស្ត្រអាកាសធាតុនោះទេ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចក្នុងស្រុកខ្លះៗ អាចធ្វើឲ្យដំណើរការកាត់បន្ថយឧស្ម័នយឺតយ៉ាវ។ ជារួម ប្រទេសជប៉ុនមានបំណងបន្តឈរជើងជាមួយការដឹកនាំអាកាសធាតុសកល និងគាំទ្រការសហការជាមួយអន្តរជាតិលើគោលនយោបាយអាកាសធាតុ៕
ប្រភព ៖ Japan Times
ឈឹម ទីណា
ឈឹ

Leave a Reply