អូឡាំពិក២០២៤ (Paris Olympics 2024)៖ ថ្ងៃប្រកួតទី២-២៨ កក្កដា ២០២៤ កីឡាការិនីកូរ៉េខាងត្បូង OH Ye Jin ក្លាយជាម្ចាស់ជើងឯកអូឡាំពិក ពេលដែលឈ្នះមេដាយមាស កីឡាបាញ់កាំភ្លើងវិញ្ញាសាកាំភ្លើងខ្លី១០ ម៉ែត្រនារី (10m Air Pistol Women) ក្នុងពិន្ទុ២៤៣.២។ ចំណែកមិត្តរួមជាតិរបស់គេ KIM Yeji ដណ្តើមបានមេដាយប្រាក់ បន្ទាប់ធ្វើបាន២៤១.៣ពិន្ទុ។ កីឡាការិនីឥណ្ឌា BHAKER Manu ឈ្នះមេដាយសំរឹទ្ធក្នុងពិន្ទុ ២២១.៧៕ រូបភាពៈ The Korea Times