វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយប្រាប់ពិភពលោកថា កងកម្លាំងយោធាអាមេរិកបានប្រើប្រាស់អាវុធដ៏សាហាវមួយប្រភេទ នោះគឺ «ឧបករណ៍ផ្ដាច់ប្រព័ន្ធ» ដែលធ្វើឱ្យឧបករណ៍យោធាទំនើបៗរបស់សត្រូវគាំងដំណើរការទាំងអស់ នៅពេលទម្លាក់អតីតមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច នៅដើមខែមករាឆ្នាំនេះ ។
លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន New York Post ថា ពាក់ព័ន្ធនឹង “ឧបករណ៍ផ្ដាច់ប្រព័ន្ធ” ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីវាទេ តែអាវុធដ៏សាហាវមួយនេះ ពិតបានធ្វើឲ្យឧបករណ៍សត្រូវគាំងដំណើរការ ។
បើតាមអះអាងរបស់លោកប្រធានាធិបតី ត្រាំ, វេណេស៊ុយអេឡាមិនអាចបាញ់រ៉ុកែ្តតរបស់ពួកគេបានទេ… ពួកគេមានរ៉ុកែ្តតរុស្ស៊ី និងចិន ហើយពួកគេមិនអាចបាញ់ចេញ សូម្បីមួយគ្រាប់ ។ ពួកគេបានត្រៀមរួចរាល់ ដើម្បីទប់ទល់យើង ប៉ុន្តែអកុសល ពួកគេបានចុចប៊ូតុងដែរ តែមិនដំណើរការទេ ។
សូរម្លឹកថា កងកម្លាំងអាមេរិកបានចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ គឺលោកស្រី សេលីយ៉ា ក្នុងអំឡុងពេលបើកការវាយឆ្មក់ដ៏ភ្ញាល់ផ្អើលមួយកាលពីថ្ងៃទី៣ ខែមករា ហើយបានបញ្ជូនរូបលោកទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងភេរវកម្ម ៕
ប្រភព ៖ The Straits Times

Leave a Reply