បរទេស ៖ យោងតាមរបាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបង្ហាញពីការខ្វះតុល្យភាពយ៉ាងខ្លាំងក្នុងហិរញ្ញវត្ថុសកល ដោយបង្ហាញថា ការវិនិយោគដែលប៉ះពាល់ទៅលើធម្មជាតិកើនឡើងកាន់តែច្រើនជាងដំណោះស្រាយផ្អែកលើធម្មជាតិ ។
ក្នុងឆ្នាំ២០២៣ មានការវិនិយោគលើគម្រោងដែលបង្កផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានច្រើនជាង ៧,៣ ទ្រីលានដុល្លារ ដូចជា ការកាត់ព្រៃឈើនៅតំបន់ព្រៃអាម៉ាសូន ។
ការប្រៀបធៀបបានបង្ហាញថា ការវិនិយោគលើដំណោះស្រាយផ្អែកលើធម្មជាតិមានកំណើន ត្រឹមតែ ២២០ ប៊ីលានដុល្លារប៉ុណ្ណោះ ដោយមានគោលបំណងការពារជីវៈចម្រុះ និងតំបន់ទេសភាព ប៉ុន្តែអាចពាក់ព័ន្ធទៅនឹងវិស័យធំៗ ដូចជា ប្រព័ន្ធអាហារ សេវាកម្មសាធារណៈ សំណង់ ឧស្សាហកម្ម ផ្លូវសាធារណៈ ការចម្រាញសារធាតុ និងសារធាតុគីមី។
របាយការណ៍នេះបង្ហាញពីតម្រូវការបន្ទាន់ដើម្បីបិទគម្លាតហិរញ្ញប្បទាននេះ។ ការបង្កើនការវិនិយោគនៅក្នុងគម្រោងវិជ្ជមានពីធម្មជាតិគឺចាំបាច់សម្រាប់ទាំងការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ប្រភព ៖ earth.org

Leave a Reply