ម៉ានីល ៖ នាព្រឹកថ្ងៃចន្ទនេះ មានករណីលិចសាឡាងមួយគ្រឿង ដែលដឹកមនុស្ស ៣៥០នាក់ នៅភាគខាងត្បូង ប្រទេសហ្វីលីពីន ស្របពេលដែលអាជ្ញាធរ បញ្ជាក់ថា រកឃើញសាកសព ១៥នាក់ហើយ ក្រោយកើតហេតុ ប៉ុន្តែ ជាច្រើននាក់ទៀតបាត់ខ្លួន កំពុងត្រូវបានស្វែងរក។
រូបភាព ដែលត្រូវបានចែកចាយ ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ហៅកាត់ PCG បានបង្ហាញអ្នកនៅរស់រានមានជីវិត ពីសាឡាង MV Trisha Kerstin 3 ដែលបានលិច ហើយ ត្រូវបានផ្ទេរ ទៅកាន់កប៉ាល់មួយទៀត នៅតាមបណ្តោយទឹក នៃខេត្ត Basilan ។
លោកស្រី Ronalyn Perez អ្នកឆ្លើយតបបន្ទាន់ នៅខេត្ត Basilan បានប្រាប់ AFP ព្រឹកថ្ងៃទី២៦ ខែមករា ថា «មនុស្ស យ៉ាងតិច ១៣៨នាក់ ត្រូវបានជួយសង្គ្រោះ មកទល់ពេលនេះ។ លោកស្រី បញ្ជាក់ថា សាឡាងមួយគ្រឿងនេះបានលិច នៅពេលកំពុងបើកចេញពីទីក្រុង Zamboanga ប៉ុនប៉ងឆ្ពោះទៅកាន់កោះ Jolo ។
ប្រទេស ប្រជុំកោះ ដែលមានចំនួនប្រជាជនសរុប ១១៦លាននាក់ មួយនេះ មានប្រវត្តិនៃគ្រោះមហន្តរាយដ៏យូរលង់ ដែលទាក់ទងនឹងសាឡាង រវាងពីកោះមួយ ទៅកោះមួយ។ ក្នុងឆ្នាំ២០២៣ មនុស្សជាង ៣០នាក់ បានស្លាប់ នៅពេលដែលអគ្គីភ័យបានឆាបឆេះសាឡាងមួយគ្រឿង នៅភាគខាងត្បូង៕
ប្រភពពី AFP

Leave a Reply