Kim Jong Un សម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំ

ព្យុងយ៉ាង ៖ លោក Kim Jong Un មេដឹកនាំ ប្រទេសកូរ៉េខាងជើង បានសម្ពោធ កសិដ្ឋានផ្ទះកញ្ចក់ដ៏ធំសម្បើមមួយ កាលពីថ្ងៃអាទិត្យ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, កសិដ្ឋានផ្ទះកញ្ចក់រួម ឈ្មោះ Sinuiju មានទីតាំង ស្ថិតនៅក្នុងខេត្ត North Pyongan។ លោក Kim បានរៀបចំដំណើរកម្សាន្ត នៅក្នុងកសិដ្ឋាន ជាមួយនឹងការស្រូបក្លិនបន្លែ និង ចាប់ត្រី ដោយដៃទទេ ជាដើម។

លោក Kim Jong Un បានប្តេជ្ញាថា នឹងផ្លាស់ប្តូរ ប្រទេសកូរ៉េខាងជើង ជាមួយនឹងការកសាង កាន់តែច្រើន នូវ កន្លែងសុខភាពសាធារណៈ, កន្លែងកំសាន្ត និង រោងចក្រឧស្សាហកម្ម នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែល។

លោក Kim បាននិយាយថា «ឥឡូវនេះ យើងកំពុងឈរ នៅលើបន្ទាត់ចាប់ផ្តើម នៃការតស៊ូដ៏ធំ របស់យើង សម្រាប់រយៈពេល មួយឆ្នាំទៀត ដែលមានបំណងផ្លាស់ប្តូរតំបន់ទាំងនេះ…ជិតមួយភាគបី នៃទីក្រុង និងស្រុក ទូទាំងប្រទេស នឹងត្រូវបានផ្លាស់ប្តូរ»។

លោក គីម ក៏បានសាទរចំពោះទាហាន ដែលចូលរួមកសាងទីតាំងទាំងនេះ ថា ពួកអ្នកទាំងអស់គ្នា គឺជាអ្នកបង្កើតសុខុមាលភាព របស់ប្រជាជន។

យ៉ាងណា កូរ៉េខាងជើង ត្រូវបានគេរិះគន់ ជាយូរមកហើយ ចំពោះការផ្តល់អាទិភាព លើវិស័យយោធា និង កម្មវិធីសព្វាវុធ ដែលត្រូវបានហាមប្រាម។
ថ្មីៗនេះ លោក Kim បានពង្រឹងទំនាក់ទំនងយោធា ជាមួយរុស្ស៊ី ដោយបានបញ្ជូនទាហាន រាប់ពាន់នាក់ ទៅជួយដល់រុស្ស៊ី ធ្វើសង្គ្រាម ជាមួយនឹងប្រទេសអ៊ុយក្រែន៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *