បាក់ដីដ៏ធំនៅកុងហ្គោ សង្ស័យស្លាប់មនុស្ស ២០០នាក់

គីនហ្សាសា ៖ មនុស្ស យ៉ាងតិច២០០នាក់ ត្រូវបានសង្ស័យថា ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ដីដ៏ធំ នៅប្រទេសកុងហ្គោ។

រដ្ឋាភិបាលប្រទេស នៅអាហ្វ្រិក មួយនេះ បាននិយាយ កាលពីថ្ងៃអាទិត្យថា ការរអិលបាក់ដីដ៏ធំបានវាយប្រហារអណ្តូងរ៉ែ ដែលគ្រប់គ្រងដោយកងជីវពល នៅភាគខាងកើត របស់ប្រទេស។

ក្រសួងទំនាក់ទំនង បានចេញសេចក្តីថ្លែងការណ៍ថា «ការរអិលបាក់ដីដ៏ធំ ទំនងជាបានធ្វើឱ្យមនុស្ស យ៉ាងហោចណាស់ ២០០នាក់ ស្លាប់» ដោយបង្ហាញពី ការសោកសៅយ៉ាងខ្លាំង ចំពោះសោកនាដកម្មនេះ។

ចាប់តាំងពីការងើបឡើងវិញ នៅឆ្នាំ២០២១ ក្រុមប្រដាប់អាវុធ M23 បានរឹបអូសយកទឹកដីដ៏ធំ នៃភាគខាងកើត ដែលសម្បូរ ទៅដោយធនធាន ដោយបានដណ្តើមយកអណ្តូងរ៉ែ Rubaya ក្នុងខេត្ត North Kivu កាលពីខែមេសា ឆ្នាំ២០២៤ ដែលទទួលបានជំនួយ ពីប្រទេស រវ៉ាន់ដា៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *