អ៊ីស្រាអែល៖ ក្រុមហេសបូឡាឆ្លងបន្ទាត់ក្រហម ក្នុងការអះអាងពីការសម្លាប់មេដឹកនាំក្រុមនេះ ក្រោយវាយប្រហារលើទីក្រុងបេរូតភាគខាងត្បូង

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និយាយថា ក្រុមហេសបូឡា «ឆ្លងបន្ទាត់ក្រហម» បន្ទាប់ពីកងទ័ពវាយប្រហារដាក់គោលដៅ លើទីក្រុងបេរូត(Beirut​)​ភាគខាង​ត្បូង។

លោកGallant បានសរសេរនៅលើបណ្ដាញសង្គម X ប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែលបាន​និយាយថា “ក្រុមហេសបូឡាបានឆ្លងបន្ទាត់ក្រហម” ដោយដាក់គោលដៅទៅលើមេបញ្ជាការម្នាក់​ដែល​ទទួល​ខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតលើតំបន់​ខ្ពង់​រាបហ្គូឡង់​(GolanHeights)របស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្លាប់កុមារ ១២នាក់។

យោងតាមសារព័ត៌មាន AFP ក្រសួងសុខាភិបាលប្រទេសលីបង់បានចេញរបាយការណ៍ដំបូងថា “ជនស៊ីវិលជាស្ត្រីម្នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលចំនួន ៦៨ នាក់បានរងរបួស ៥ នាក់ក្នុង​ចំណោម​ពួកគេមានសភាពធ្ងន់ធ្ងរ” ។

យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានសម្លាប់ មេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់ ក្រុមហេសបូឡា លោក ហ្វូដ ស៊ូគើរ (Fuad Shukr) ក្រោយវាយប្រហារដ៏កម្រមួយក្នុងទីក្រុង បេរូត ដែលរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀតជាមួយក្រុមសកម្មប្រយុទ្ធលីបង់។

មេដឹកនាំក្រុមហេសបូឡា លោកHassan Nasrallah បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗបន្ទាប់ពីបើកការវាយប្រហារកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា “ការប៉ុនប៉ងធ្វើឃាត” បានបរាជ័យ ដោយបន្ថែមថា “សេចក្តីថ្លែងការណ៍ផ្លូវការឆ្លើយតបមួយ នឹងត្រូវបានចេញដោយក្រុមតស៊ូអ៊ីស្លាមភ្លាមៗនៅពេលដែលការពិតទាំងអស់ត្រូវបានយកមកពិចារណា” ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *