Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ
កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាផ្លូវការក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។
Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹងមានការប្រកួតដ៏អស្ចារ្យម្តងទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមានការផ្សាយផ្ទាល់នៅលើ Netflix។
អតីតជើងឯកពិភពលោក Mayweather ទើបបានប្រកាសកាលពីសប្តាហ៍មុនថា នឹងវិលពីការចូលនិវត្តន៍ឡើងសង្វៀនជាលើកទី ៤។
វានឹងជាការប្រកួតអាជីពដំបូងសម្រាប់កីឡាករអាមេរិករូបនេះ តាំងពីឈ្នះកីឡាករកីឡាករ MMA, Conor McGregor នៅឆ្នាំ ២០១៧។
ចំណែកកីឡាករហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍កាលពីឆ្នាំ ២០២១ ដើម្បីផ្តោតលើការធ្វើនយោបាយ តែក៏បានវិលឡើងសង្វៀនវិញកាលពីខែកក្កដា ស្មើពិន្ទុជាមួយជើងឯក WBC, Mario Barrios។
Pacquiao និង Mayweather បានជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៥ ដែលគេហៅថាការប្រកួតប្រចាំសតវត្ស ហើយក៏នៅតែកាន់កំណត់ត្រាការប្រកួតដែលរកបានប្រាក់ចំនូលច្រើនបំផុត មានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្រប្រដាល់ពិភពលោក។
Mayweather បានយកឈ្នះការប្រកួតនេះដោយពិន្ទុ និងនៅតែជាការប្រកួតដែលគ្រប់គ្នាមិនអស់ចិត្ត និងទាមទារឱ្យមានការប្រកួតឡើងវិញតាំងពីឆ្នាំ ២០១៥ នោះ៕ អត្ថបទ៖នាង សុភាវុធ
Leave a Reply