នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសហើយ បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា នេះ មនុស្សយ៉ាងហោចណាស់ ៩១នាក់បានស្លាប់ ខណៈប្រទេសមួយនេះបានដាក់បម្រាមគោចរទូទាំងប្រទេស ចំពេលក្រុមបាតុករបានផ្ទុះការតវ៉ាកាន់តែខ្លាំងឡើង។ សូមជម្រាបថា បាតុកម្មនៅបង់ក្លាដែស បានផ្ទុះឡើងដំបូង ព្រោះច្បាប់មួយបានផ្ដល់កូតាពិសេសក្នុងការទទួលបានក្របខ័ណ្ឌរដ្ឋ សម្រាប់កូនចៅរបស់មន្ត្រីចាស់ៗ និងមានអំណាចក្នុងជួររដ្ឋាភិបាល ៕ ប្រភព៖ ត្រយ៉ង