ស្ពានបាឡេឆ្លងកាត់រវាងឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់ ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុត

កំពង់ចាម​៖​ អាជ្ញាធរខេត្តកំពង់ចាម​ បានចេញសេចក្តីជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលធ្វេីដំណេីរឆ្លងកាត់ស្ពានបាឡេ​ក្នុងឃុំទួលសំបួរ​នេះ​ គឺមិនអាចធ្វេីដំណេីរឆ្លងកាត់បានទេ​ ដោយត្រូវបញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងជំនួសវិញ។

តាមបេីការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ​បានឲ្យដឹងថា​ ហេតុការណ៍​បាក់ស្រុតស្ពានបាឡេ​នេះ​ កេីតឡេីងតាំងនៅរសៀលថ្ងៃទី៥​ខែសីហា​ ឆ្នាំ​២០២៤នេះ​ បង្កឡេីងដោយសារទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុត។

ស្ពានបាឡេ​ដែលតភ្ជាប់ពីឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់នេះ​ បច្ចុប្បន្ន​ អាជ្ញាធរស្រុក​ បានផ្អាកចរាចរណ៍ហេីយ​ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ដោយផ្សព្វផ្សាយ​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ បញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងវិញ៕​