មន្ត្រី​ជលផលខេត្តកំពង់ចាមបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកកងមាស

កំពង់ចាម​៖​ មន្ត្រី​ជំនាញ​នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ សហការជាមួយ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ស្រុកកងមាស​ បន្តចុះ​ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់​ នៅតាមបឹង​ ក្នុងភូមិសាស្ត្រស្រុកកងមាស​ខេត្តកំពង់ចាម​។

ដោយមានសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូង​ខេត្តកំពង់ចាម លោក​ លី​ ស្រ៉ី​ នាយកខណ្ឌស្តីទីជលផលកំពង់ចាម​ បានដឹកនាំកម្លាំងសមត្ថកិច្ច​ចំរុះ បន្ត​ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល​នៅថ្ងៃទី៦​ ខែសីហា​ ឆ្នាំ​២០២៤​ ចុះ​បង្ក្រាបបាន២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើ​កាប់​បំផ្លាញ​ចោល​វត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។

លោកនាយខណ្ឌ​ បញ្ជាក់​ថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបនេះដែរ​ ជាលទ្ធផល​ កម្លាំងសមត្ថកិច្ច​ជំនាញ​បាន​ដកហូត​និងបំផ្លាញ់ចោលវត្ថុតាងរួមមាន៖​ ឧបករណ៍លូស្បៃមុងចំនួន៣៩មាត់, របាំងស្បៃ​មុង​ប្រវែង​១៦៨៥ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣៧០ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៩៥​គីឡូក្រាម​ផងដែរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *