ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម

នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមសូមអបអរសាទរ កម្ពុជាសម្រាប់ភាពជាប្រធានប្តូរវេនរបស់អាស៊ាន លើក្របខណ្ឌកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ដែលនឹងគ្រោងរៀបចំនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធាន ACCSM នៅឆ្នាំ ២០២៤-២០២៦។


Comments

Leave a Reply

Your email address will not be published. Required fields are marked *