[TOP STORY] លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាសមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបីធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែល​កើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ គឺបាន​តភ្ជាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងបី ធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្ម​របស់​ត្រីភាគី​មាន​ការ​កើនឡើង។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់តាមរយៈ​កិច្ច​សម្ភាសន៍​ពិសេស ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បាន​បញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើត​ចេញពីកិច្ចសហប្រតិបត្តិការតំប​ន់​ត្រីកោណ​​អភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាមគឺតាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ ២០២​៤​នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការ​តភ្ជាប់​សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។

លោក​ជំទាវបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ចំពោះ​កម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិត​ផល​សរុប​របស់​ខេត្ត​ទាំង​៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែល​ពី​មុន​មក​ខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់ដាច់ស្រយាល​នៅ​ជាប់​ព្រុំដែន មានការអភិវឌ្ឍ យឺតយ៉ាវ និងតិចតួចជាង​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​ទាម​ទារ​ឱ្យមាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍបន្ថែម។ ដូច្នេះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ជាការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា ធ្វើឱ្យកំណើនពាណិជ្ជកម្ម​របស់​កម្ពុជា​កើត​មាន​ឡើង ពិសេសខេត្តជាប់ព្រំដែនទាំង៤។

សូមជម្រាបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈសារ​ពិសេស​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នេះ សម្ដេចបាន​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការនេះគឺគ្មានកិច្ចព្រមព្រៀងណាមួយបញ្ចូលដែនដី​នៃ​ប្រទេស​ទាំង​បី​បញ្ចូល​គ្នា ក្រៅអំពីកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច សង្គម សន្ដិសុខ និងការពារជាតិឡើយ។ កិច្ច​ស​ហ​ប្រតិបត្តិការនេះមិនមែនជាការបង្កើតប្រទេសមួយដោយឡែកឬក៏យកខេត្តទាំងនោះយកទៅធ្វើជាខេត្ត​សហព័ន្ធដូចក្រុមប្រឆាំងជ្រុលនិយមបំពុលព័ត៌មាននោះទេ។ បន្ថែមពីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមជាបន្តបន្ទាប់ថា កិច្ចសហប្រតិបត្តិការ​នេះ​គឺ​គ្មាន​ការ​យក​ទឹក​ដី​ទៅដាក់ហ៊ុនគ្នា ឬការដោះដូរទឹកដីជាមួយប្រទេសជិតខាងណាមួយឡើយ៕

អត្ថបទ៖ វ៉ន ដារ៉ា