ក្រុមយុវជនខ្មែរកំពុងរស់នៅ និងរៀននៅប្រទេសកូរ៉េ និងជប៉ុនចេញមុខ​គាំទ្រគម្រោង​តំបន់ត្រីកោណ CLV សិស្សានុសិស្ស និងយុវជន យុវនារីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅប្រទេសកូរ៉េ និង​ជប៉ុន បានចេញវិដេអូឃ្លីបប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើគម្រោង​កិច្ច​សហ​ប្រតិ បត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលហៅកាត់ថា CLV DTA ដោយ​ពួក​គេ​ចាត់​ទុក​ដា​គម្រោង​នេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា​កា​ន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈការតភ្ជាប់ផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការអភិវឌ្ឍ ដទៃទៀតនោះ។

ក្រុមយុវជនខ្មែរកំពុងរស់នៅ និងរៀននៅប្រទេសកូរ៉េ និងជប៉ុនចេញមុខ​គាំទ្រគម្រោង​តំបន់ត្រីកោណ CLV
សិស្សានុសិស្ស និងយុវជន យុវនារីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅប្រទេសកូរ៉េ និង​ជប៉ុន បានចេញវិដេអូឃ្លីបប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើគម្រោង​កិច្ច​សហ​ប្រតិ បត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលហៅកាត់ថា CLV DTA ដោយ​ពួក​គេ​ចាត់​ទុក​ដា​គម្រោង​នេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា​កា​ន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈការតភ្ជាប់ផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការអភិវឌ្ឍ ដទៃទៀតនោះ។
តាមរយៈវិអូឃ្លីបរបស់បងប្អូនជានិស្សិត និងយុវជនយុវនារីខ្មែរ ដែលបានចេញជាបន្តបន្ទាប់ដាច់ ដោយ​ឡែក​ពីគ្នានេះ បានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង​វៀតណាមនេះ គឺបានធ្វើឡើងក្រោមខណ្ឌរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីតែ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការពារសន្តិសុខ និងការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយជាដើម ដូច្នេះពួក គេសូមគាំទ្រជានិច្ចចំពោះគម្រោងនេះ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន​កំពុងរស់នៅតំបន់នោះឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុ​ង​គោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយ​ធ្វើ​យ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
តំបន់​ត្រីកោណអភិវឌ្ឍន៍ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជា​តំបន់​អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅ​លើ​ដង​វិថី​នៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេស​ទាំង​៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ដូចជាខេត្តកុនទុម ហ្កាឡាយ ដាក់​ឡាក់ ដាក់ណុង និងប៊ីងភឿក, ប្រទេសឡាវ មានចំនួន៤ខេត្ត ដូចជាខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងកម្ពុជា មានចំនួន៤ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង។
តំបន់​ត្រីកោណអភិឌ្ឍន៍ នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មាន​ធន​ធាន​ធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទី​យុទ្ធសាស្ត្រ​ជា​កត្តា​ជំរុញឱ្យមានការផ្លាស់ប្តូរ​ក្នុង​ការ​តភ្ជា​ប់​តំបន់​របស់​យើង​ឱ្យ​ទៅ​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់ នៅក្នុងមហាអនុតំបន់៕ អត្ថបទ បាន ចក់