លោកZelenskiy ៖ រុស្ស៊ី ត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើលោក Putin ចង់ប្រយុទ្ធ

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ខណៈប្រធានាធិបតី Vladimir Putin ចង់ប្រយុទ្ធ ហើយសង្រ្គាមនោះនឹងត្រលប់ទៅលើប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទីក្រុងមូស្គូវាយលុកប្រទេសផ្សេងទៀត។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកថា ការវាយប្រហារឆ្លងព្រំដែនដ៏សំខាន់របស់ Kyiv ទៅកាន់តំបន់ភាគខាងលិចនៃ តំបន់ឃើស (Kursk) គឺជាបញ្ហាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយទីក្រុង Kyiv បានដណ្តើមយកុំកវិញនូវតំបន់មួយចំនួនពីកន្លែងដែលរុស្ស៊ីបានបើកការវាយប្រហារ។

លោក Zelenskiy បាននិយាយថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើ Putin ចង់ប្រយុទ្ធខ្លាំងបែបនេះ។

លោកបាននិយាយថា តំបន់ Sumy ភាគឦសានរបស់ប្រទេសអ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនពីតំបន់ ឃើស ត្រូវបានវាយប្រហារជិត ២.១០០ ដងដោយការវាយប្រហារឆ្លងព្រំដែនរបស់រុស្ស៊ីចាប់តាំងពីថ្ងៃទី ១ ខែមិថុនា។

លោកបាននិយាយថា រុស្ស៊ី បាននាំសង្រ្គាមដល់ប្រទេសដទៃ ឥឡូវនេះត្រលប់ទៅប្រទេសខ្លួនឯងវិញ។ អ៊ុយក្រែនតែងតែចង់បានសន្តិភាព ហើយយើងពិតជានឹងធានាបាននូវសន្តិភាព៕