អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានចេញសេចក្តីបំភ្លឺ ស្ដីពីការរឹបអូសទំនិញ «ទូរស័ព្ទ»ថ្មី-ចាស់ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋាន៥ទីតាំង នឹងរឹបអូសបានទំនិញល្មើសច្បាប់គយចម្រុះរួមមានទូរសព្ទ, ប្រេងម៉ាស៊ីន, និង គ្រឿងអគ្គិសនី មួយចំនួន។