ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានរីករាយដែលឃើញភាពរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា


(ភ្នំពេញ÷ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមានចិត្តរីករាយដែលបានឃើញពីការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា ហើយបានទទួលស្គាល់ថា កុមារ នៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ នេះ នឹងទទួលបាននូវការអប់រំប្រកបដោយស្តង់ដារខ្ពស់ពីបរិវេណសាលា គ្រូបង្រៀន និងស្តង់ដារសាលារៀន។

ការថ្លែងបែបនេះខណះឯកឧត្តម Dominic Williamsនិង ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដែលបង្ហាញពីការទទួលស្គាល់និងការគាំទ្រពីរាជរដ្ឋាភិបាលអង់គ្លេសនិងកម្ពុជា សម្រាប់សាលា Shrewsbury ដែលជាសាលាក្នុង ចំណោមសាលាសាធារណៈ “ដ៏អស្ចារ្យ” ចំនួន៩ របស់ចក្រភពអង់គ្លេស ដែលបានប្រារព្ធទិវាបង្កើតដំបូងរបស់ពួកគេនៅលើវាល ស្មៅក្បែរបរិវេណសាលាថ្មីរបស់ខ្លួននៅ Morgan Em Maison រាជធានីភ្នំពេញ នៅវេលាថ្ងៃទី 1 ខែមិថុនា ឆ្នាំ ២០២៤នេះ។

ការប្រារព្វពិធីស្របនឹងថ្ងៃទិវាកុមារអន្តរជាតិផងនោះក៏មានបុគ្គលដែលមានឥទ្ធិពលមកពីវិស័យផ្សេងៗនៃសង្គមកម្ពុជា រួមទាំងមាតាបិតាសិស្សសរុបជាង 150 នាក់ បានចូលរួមអបអរសាទរដោយមានការសម្តែងរបស់ក្មេងៗ និងទស្សនាបរិវេណសាលាថ្មីដែលផ្តល់ការ អប់រំបឋមសិក្សា និងបឋមសិក្សា រួមនឹងការប្រគល់រង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់សាលា ដែលក្នុងនោះសិស្សចំនួន 6 នាក់បានទទួលពានរង្វាន់ Principal’s Salopian Virtues Award

ក្នុងឪកាសនោះឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានអបអរសាទរថា សាលា Shrewsbury ថ្មីនេះ ផ្តល់ឱ្យកុមារគ្រប់រូបនូវឱកាសល្អបំផុតសម្រាប់ការអភិវឌ្ឍន៍រួម ដោយសង្កត់ធ្ងន់ថា ដំណាក់កាលដំបូងនៃជីវិត គឺជាដំណាក់កាលមាសសម្រាប់ការសិក្សា។ SISPP កំពុងដាក់ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរបស់កុមារគ្រប់រូបជាមួយ នឹងការអប់រំដែលមានស្តង់ដារខ្ពស់ ដែលរួមមានការអភិវឌ្ឍជំនាញទន់ ចរិតលក្ខណៈ និងគុណតម្លៃដ៏រឹងមាំ។ឯកឧត្តមបណ្ឌិតបន្តថា ដោយសារតែកត្តាសុខសន្តិភាពនេះទើបបានធ្វើឲ្យសាលាស្តង់ដារអន្តរជាតិជាច្រើនបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ហើយបានផ្តល់ឪកាសឲ្យកុមារកម្ពុជានិងកុមារបរទេសជាច្រើនរស់នៅក្នុងប្រទេសកម្ពុជាបានចូលសិក្សាផងដែរនោះ។

ស្ថាបនិកនាយកសាលា លោក Toby Waterson នៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បន្ទាប់ពីបានបង្ហាញវិញ្ញាបនបត្រទទួលស្គាល់ដល់កុមារម្នាក់ៗដែលរីកចម្រើននៅ SISPP ក្នុងដំណើរការដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការឈ្នះជើងឯកនោះបានថ្លែងឲ្យដឹងថាសាលាអន្តរជាតិ Shrewsbury Phnom Penh ទទួលមរតកប្រវត្តិសាស្ត្រ និងឧត្តមភាពផ្នែកអប់រំរយៈពេល 472 ឆ្នាំពីសាលា Shrewsbury ក្នុងចក្រភពអង់គ្លេស ហើយផ្តល់ឱ្យឪពុកម្តាយក្នុងទីក្រុងភ្នំពេញនូវជម្រើសថ្មីនៅពេលស្វែងរកការអប់រំលំដាប់ពិភពលោកសម្រាប់កូនៗរបស់ពួកគេ។ បរិវេណសាលាត្រូវបានសាង សង់ឡើងជាពិសេសសម្រាប់ថ្នាក់មត្តេយ្យ និងអាយុបឋម សិក្សា ដែលរចនាឡើងតាមស្តង់ដារអង់គ្លេស និងបំពាក់ដោយបរិក្ខារឯក ទេស រួមមាន អាងហែលទឹក សាល​កីឡា ទីលាន​បាល់ បោះ បន្ទប់តន្ត្រី ស្ទូឌីយោរាំ បន្ទប់​សិល្បៈស្ទូឌីយោល្ខោន មន្ទីរពិសោធន៍វិទ្យាសាស្ត្រ ឈុតកុំព្យូទ័រ ថ្នាក់រៀនរចនា និងបច្ចេកវិទ្យា សាលប្រជុំ បណ្ណាល័យ កន្លែងកម្សាន្ត/កីឡាក្នុងនិងក្រៅផ្ទះ ។ រីឯបរិវេណសាលាថ្មីនឹងបន្តរៀបចំការបង្រៀនថ្នាក់តូច ដោយមានតែពីរថ្នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់នៅក្នុងសាលាបឋមសិក្សា ដោយផ្តល់ការអប់រំភាសា អង់ គ្លេសដែលមានគុណភាពខ្ពស់ជាបន្ត បន្ទាប់ដល់សិស្ស៕ អត្ថបទ÷ ភារម្យ