អរគុណសន្តិភាព ! ស្វាគមន៍ព្រលឹងដូនតាខ្មែរត្រឡប់មកវិញ! សុខសន្តិភាព បានធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ លើសពីនោះសន្តិភាព អាចឲ្យយើងមានលទ្ធភាពជជែកចចារនាំយកនូវវត្ថុបុរាណដែលកម្ពុជាបានបាត់បង់ក្នុងពេលកន្លងទៅ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ វត្ថុបុរាណ ដែលជាព្រលឹងដូនតាខ្មែរចំនួន៣៨រូប បានត្រឡប់មកដល់មាតុភូមិយើងវិញ។ ពិធីទទួលនៅព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។