ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ប្រារព្ធខួបជម្លៀសខ្លួនគម្រប់៧ឆ្នាំនៅលើទឹកដីបង់ក្លាដែស្ស និងស្នើត្រលប់ទៅមាតុប្រទេសវិញ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ប្រារព្ធខួបជម្លៀសខ្លួនគម្រប់៧ឆ្នាំនៅលើទឹកដីបង់ក្លាដែស្ស និងស្នើត្រលប់ទៅមាតុប្រទេសវិញ
——-
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ាដែលរស់នៅក្នុងជំរុំដ៏ធំសម្បើមក្នុងប្រទេសបង់ក្លាដែសបានប្រារព្ធខួបលើកទី៧ឆ្នាំនៃការជម្លៀសខ្លួនទ្រង់ទ្រាយធំរបស់ពួកគេកាលពីថ្ងៃអាទិត្យនេះ និងបានទាមទារឱ្យមានកិច្ចសម្របសម្រួលពួកគេវិលត្រឡប់ទៅកាន់រដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ាន់ម៉ារបស់ពួកគេវិញដោយសុវត្ថិភាពផង។
ជនភៀសខ្លួនទាំងអស់បានប្រមូលផ្តុំគ្នានៅលើដីវាលគ្របដំបូងមេឃមួយ នៅឯជំរុំ Kutupalong ក្នុងស្រុក Cox’s Bazar ដោយខ្លះបានកាន់បដា និងផ្ទាំងរូបភាពដែលសរសេរថា “Hope is Home” និង “We Rohingya is the citizen of Myanmar” ក្រោមតំណក់នឹងភ្លៀងហាក់ដូចជាបានសម្គាល់ នូវថ្ងៃដែលពួកគេចាត់ទុកថា “ទិវាប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧មក។ជនភៀសខ្លួនរាប់សែននាក់បាន ចាប់ផ្តើមឆ្លងកាត់តំបន់ព្រំដែនប្រទេសបង់ក្លាដែសដោយថ្មើរជើងនិងតាមទូកចំពេលមានករណីសម្លាប់ដោយមិនរើសអើងនិងមានអំពើហឹង្សាផ្សេងទៀតនៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ាដែរ។មីយ៉ាន់ម៉ាបានបើកសមរភូមិបង្ក្រាបយ៉ាងឃោរឃៅបន្ទាប់ពីការវាយប្រហារ ដោយក្រុមបះបោរទៅលើប៉ុស្តិ៍យាមក្នុងខេត្តនោះដែរ។ ទំហំនៃការរៀបចំនិង សកម្មភាពសាហាវយ៉ងខ្នងក្នុងប្រតិបត្តិការនេះបាននាំឱ្យមានការចោទប្រកាន់ពីសហគមន៍អន្តរជាតិ។ ក្នុងនោះ ក៏មានសហគមន៍ជាច្រើន រាប់ទាំងអង្គការសហប្រជាជាតិដែលបានជួយសម្របសម្រួលជនជាតិភាគតិចនិងបញ្ហា របបប្រល័យពូជសាសន៍ដែរ។បន្ទាប់ពីហេតុការណ៍នោះមកអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh Hasina បានបញ្ជាឱ្យឆ្មាំព្រំដែនប្រទេសលោកស្រី បើកព្រំដែនដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនជាងរ៉ូហ៊ីងយ៉ាជាង ៧០ម៉ឺននាក់បានចូលជ្រកកោននៅក្នុងប្រទេសបង់ក្លាដែស្សដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម៕
សម្រួលអត្ថបទ៖ សុផារិន្ទ