បាតុករអ៊ីស្រាអែល បំពួកភ្លើងនិងបិទផ្លូវថ្ងៃទី៥នៃការតវ៉ាក្នុងទីក្រុង Tel Aviv ទាមទារឲ្យមានការដោះស្រាយចំណាប់ខ្មាំង

ក្រុមបាតុករអ៊ីស្រាអែល បានដុតបំពួកភ្លើងនៅតាមដងផ្លូវ និងបិទក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលជាការតវ៉ាយ៉ាងកក្រើកប្រទេសអ៊ីស្រាអែល យប់ទី៥ជាប់ៗគ្នា ដោយអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ធ្វើបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងនៅសេសសល់ក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅហ្កាហ្សាមកផ្ទះវិញ។

បាតុកររាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវតាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក បន្ទាប់ពីសាកសពចំណាប់ខ្មាំង៦នាក់ត្រូវបានរកឃើញពីរូងក្រោមដីក្នុងតំបន់ហ្កាហ្សា ជាទីដែលពួកគេត្រូវបានសម្លាប់ភ្លាមៗ មុនពេលទាហានរបស់អ៊ីស្រាអែលចូលទៅដល់ទីតាំងពួកគេ។

ការស្លាប់របស់ពួកគេ បានបន្សល់ទុកនូវឈ្លើយសឹកជនជាតិអ៊ីស្រាអែល និងបរទេសចំនួន ១០១ នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ ប៉ុន្តែប្រហែលមួយភាគបីនៃអ្នកទាំងនោះ ត្រូវបានគេដឹងថាបានស្លាប់ ខណៈដែលជោគវាសនារបស់អ្នកដទៃមិនដឹងថាយ៉ាងណានៅឡើយ។

អ្នកតវ៉ា និយាយថាធាតុពី លោកនាយករដ្ឋមន្ត្រី Netanyahu គ្មានការបង្ហាញពីការសោកស្ដាយបន្តិចណាទេ ។នេះគឺជារឿងគួរឲ្យស្អប់ខ្ពើម។

នាយករដ្ឋមន្ត្រី បានប្រឈមការរិះគន់យ៉ាងខ្លាំងក្នុងប្រទេសអ៊ីស្រាអែលចំពោះដំណោះស្រាយ ចំណាប់ខ្មាំងនៅហ្កហ្សា រួមទាំងពីមនុស្សជាច្រើននៅក្នុងស្ថាប័នសន្តិសុខផ្ទាល់ខ្លួនរបស់លោកដែលជឿថាទាហានអ៊ីស្រាអែល អាចធ្វើអន្តរាគមន៍តាមគោលដៅ ប្រសិនបើចាំបាច់ដើម្បីទប់ស្កាត់ការរត់ពន្ធណាមួយ៕