ការធ្លាក់ចុះតម្លៃប្រេង ជំរុញឱ្យអង្គការ OPECបូក នឹងពន្យារពេលការបង្កើនផលិតកម្ម

ក្រុមប្រទេសផលិតប្រេងដ៏ធំមួយ និយាយថាក្រុមនេះនឹងឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃប្រេង ដោយពន្យារពេលការបន្ថែមទិន្នផល ដែលបានគ្រោងទុកចាប់ពីខែតុលា។ អង្គការOPECបូក រួមមានអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងប្រទេសផលិតប្រេងធំៗផ្សេងទៀត ដូចជារុស្ស៊ី ជាដើម។

ក្រុមនេះ បានព្រមព្រៀងគ្នាកាលពីខែមិថុនាថា សមាជិកចំនួន៨ក្នុងចំណោម២៣ប្រទេស រួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ នឹងលុបចោលជាបណ្តើរៗនូវការកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែតុលា។ ប៉ុន្តែក្រុមនេះនិយាយថា ប្រទេសទាំងនោះ បានយល់ព្រមបន្ថែមពេលការកាត់បន្ថយបន្ថែមទៀតរបស់ខ្លួនរយៈពេលពីរខែ រហូតដល់ចុងខែវិច្ឆិកា។

សេចក្តីប្រកាសនេះ ធ្វើឡើងខណៈប្រេងឆៅកំពុងធ្លាក់ចុះ ហើយតម្រូវការ ក៏បានថយចុះ តាមការព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនិងចិន នឹងមើលឃើញការធ្លាក់ចុះផងដែរ។

អង្គការOPEC បូក បានបង្ហាញថា ខ្លួនអាចពិនិត្យឡើងវិញនូវការសម្រេចចិត្ត ដោយផ្អែកលើស្ថានភាពទីផ្សារ «ជាមួយនឹងភាពបត់បែនក្នុងការផ្អាក ឬត្រឡប់ទៅរកការកែសម្រួលតាមភាពចាំបាច់»។